Matthew 26

មេដឹកនាំសាសនារៀបផែនការសម្លាប់ព្រះយេស៊ូ

1កាល​ព្រះ​យេស៊ូបានបញ្ចប់​ព្រះ​បន្ទូលទាំងអស់នេះហើយ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គថា 2«អ្នករាល់គ្នា​ដឹងថាពីរថ្ងៃទៀតដល់​ថ្ងៃ​បុណ្យ​រំលងហើយកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង​ ២៦:២៤,​៤៥,​៦៤ ដែរ។​
វិញ​ក៏​ត្រូវ​គេ​បញ្ជូនឲ្យទៅ​ជាប់​ឆ្កាង​ដែរ»។
3នៅពេលនោះពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នានៅក្នុងផ្ទះ​របស់​សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា 4ពួកគេបាន​ពិភាក្សាគ្នាដើម្បីចាប់​ព្រះ​យេស៊ូ​ដោយ​ឧបាយកលរួចសម្លាប់​ព្រះអង្គ 5ប៉ុន្ដែពួកគេ​និយាយថា៖ ​«កុំ​ធ្វើ​នៅ​ក្នុងពេលបុណ្យអីក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។

ព្រះយេស៊ូទទួលប្រេងក្រអូបនៅក្រុងបេថានី

6ពេល​ព្រះ​យេស៊ូ​កំពុង​គង់នៅក្នុងផ្ទះ​របស់​លោក​ស៊ីម៉ូនជា​មនុស្ស​ឃ្លង់
«ឃ្លង់» ជា​ជំងឺ​សើ​ស្បែក​ ប៉ុន្ដែ​ព្រះគម្ពីរ​ប្រើ​ពាក្យ​ឃ្លង់​ ប្រហែល​ជា​សំដៅ​លើ​ជំងឺ​សើ​ស្បែក​ផ្សេងៗ​ទៀត​ដែរ​ (សូម​មើល​ លេវី​ ១៣:១-៤៦​ និង​១៤:១-៣២​)​។​
នៅ​ក្រុង​បេថានី
7នោះស្ដ្រីម្នាក់​បាន​ចូលមកជិតព្រះអង្គ​ដោយ​មានកាន់ប្រេងក្រអូប​មួយ​ដប​ដ៏​មានតម្លៃបំផុត​ផង។ ​នាង​ក៏ចាក់​ប្រេងក្រអូប​នោះ​លើ​ព្រះ
«ព្រះសិរ» ជារាជសព្ទប្រើសម្រាប់ហៅ «ក្បាល»។
សិររបស់ព្រះអង្គ​ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុអាហារ
8ពេលពួក​សិស្សឃើញដូច្នេះក៏និយាយ​ទាំង​ខឹងថា៖ ​«ម្ដេចបង្ហិនដូច្នេះ? 9ដ្បិតប្រេង​នេះអាច​លក់​បានថ្លៃហើយ​អាច​ចែកទាន​ដល់​អ្នកក្រ​បាន»។ 10កាលព្រះ​យេស៊ូជ្រាបហើយក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ហេតុអ្វី​អ្នករាល់គ្នា​បង្ករឿង​នឹង​ស្ដ្រីនេះដូច្នេះ? ​គឺ​នាង​បាន​ធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំ 11ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ចខ្ញុំវិញមិននៅ​ជាមួយ​អ្នករាល់គ្នា​រហូតទេ 12ប៉ុន្ដែស្ដ្រី​នេះបានចាក់ប្រេងក្រអូបនេះលើខ្លួនខ្ញុំដើម្បី​រៀបចំ​បញ្ចុះសព​របស់​ខ្ញុំ 13ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថានៅក្នុងពិភពលោកទាំងមូលនៅទីណាក៏ដោយ​ដែល​គេ​ប្រកាសដំណឹងល្អ​គេ​ក៏​និយាយ​អំពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើដែរដើម្បី​ជា​ការរំលឹក​ដល់​នាង»។ 14នៅពេលនោះសាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរឈ្មោះយូដាសអ៊ីស្ការីយ៉ុត​បាន​ទៅជួប​ពួក​សម្ដេចសង្ឃ 15ប្រាប់ថា៖ ​«ខ្ញុំ​នឹង​ប្រគល់គាត់​ឲ្យ​ពួក​លោក​តើ​ពួកលោក​នឹងឲ្យអ្វីខ្ញុំ?» ​ពួកគេក៏ឲ្យគាត់សាមសិប​កាក់​ប្រាក់ 16តាំងពីពេលនោះមក​គាត់​ក៏រកឱកាសដើម្បីប្រគល់ព្រះអង្គ​ឲ្យ​ពួកគេ។

យូដាសអ៊ីស្ការីយ៉ុតយល់ព្រមក្បត់ព្រះយេស៊ូ

17នៅ​ថ្ងៃ​ទីមួយ​នៃ​ថ្ងៃ​បុណ្យ​នំបុ័ងឥតមេ​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​យេស៊ូ​ទូល​សួរថា៖ ​«តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​លោកបរិភោគក្នុង​ពិធី​បុណ្យ​រំលងនៅទីណា 18ព្រះអង្គមានបន្ទូលថា៖ ​«ចូរ​ទៅបុរសម្នាក់នៅក្នុងក្រុងហើយប្រាប់គាត់ថាលោកគ្រូនិយាយថាពេលកំណត់​របស់​ខ្ញុំជិតដល់ហើយ​ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលងជាមួយ​ពួក​សិស្ស​របស់​ខ្ញុំនៅកន្លែងអ្នក»។ 19ពួកសិស្សក៏ធ្វើដូចដែល​ព្រះ​យេស៊ូ​បាន​បង្គាប់ហើយ​ពួកគេ​ក៏រៀបចំ​ពិធី​បុណ្យ​រំលង 20លុះដល់​ពេល​ល្ងាច​ព្រះអង្គ​ក៏​បាន​អង្គុយ​នៅ​តុអាហារជាមួយ​សាវក​ទាំង​ដប់ពីរ 21ហើយពេល​ពួកគេ​កំពុង​បរិភោគ​ព្រះអង្គ​មានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាក្នុងចំណោមអ្នករាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់ខ្ញុំ»។ 22ពួកសិស្ស​កើតទុក្ខយ៉ាងខ្លាំងហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់​ម្ដងៗ​ថា៖ ​«ព្រះអម្ចាស់អើយ! ​មិនមែនខ្ញុំ​ទេ​មែនទេ 23ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«គឺ​អ្នក​ដែល​យក​ដៃជ្រលក់ក្នុងចានជាមួយខ្ញុំអ្នកនោះហើយ​នឹង​ក្បត់ខ្ញុំ 24ដ្បិតកូនមនុស្ស​ត្រូវ​ទៅ​ដូច​ដែល​មាន​ចែងអំពីលោកមែនប៉ុន្ដែវេទនា​ដល់​អ្នកដែលក្បត់កូនមនុស្ស​ហើយ​ជាការប្រសើរជាងបើអ្នកនោះមិន​បាន​កើតមកទេ» 25នោះយូដាសជា​អ្នក​ក្បត់ព្រះអង្គ​បាន​ទូលតបថា៖ ​«លោក​គ្រូមិនមែនខ្ញុំ​ទេ​មែនទេ?» ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នកនិយាយ​ត្រូវ​ហើយ»។

អាហារចុងក្រោយរបស់ព្រះអម្ចាស់

26កាល​ពួកគេ​កំពុង​បរិភោគនោះ​ព្រះ​យេស៊ូ​បាន​យកនំប៉័ងមកឲ្យពរហើយកាច់ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មានបន្ទូលថា៖ ​«ចូរ​ទទួល​ហើយ​បរិភោគចុះនេះជារូបកាយ​របស់​ខ្ញុំ» 27បន្ទាប់មកព្រះអង្គ​យកពែងមកអរព្រះគុណហើយឲ្យ​ពែងនោះ​ដល់​ពួកគេ​ទាំង​មានបន្ទូលថា៖ ​«ចូរ​អ្នក​ទាំងអស់គ្នាផឹកពីពែងនេះចុះ 28ដ្បិតនេះជាឈាម​របស់​ខ្ញុំ​គឺ​ជា​ឈាម​នៃ​កិច្ចព្រមព្រៀងដែល​បាន​បង្ហូរដើម្បីលើកលែងទោសបាបដល់​មនុស្ស​ជាច្រើន 29ខ្ញុំប្រាប់អ្នករាល់គ្នាថាចាប់ពីពេលនេះតទៅ​ខ្ញុំ​នឹង​មិនផឹកពីផលទំពាំងបាយជូរទៀតទេរហូតដល់ថ្ងៃដែល​ខ្ញុំ​នឹង​ផឹកវាជាថ្មីជាមួយអ្នករាល់គ្នានៅក្នុងនគរ​ព្រះ​វរ​បិតា​របស់​ខ្ញុំ»។ 30ក្រោយពីច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ពួកគេ​ក៏ចេញទៅភ្នំ​ដើម​អូលីវ

ព្រះយេស៊ូប្រាប់ឲ្យដឹងមុនថាលោកពេត្រុសនឹងបដិសេធព្រះអង្គ

31ក្រោយមក​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«យប់នេះដោយព្រោះខ្ញុំអ្នកទាំងអស់គ្នា​នឹង​ជំពប់ដួលដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា​យើង​នឹង​វាយ​អ្នក​គង្វាលហើយហ្វូងចៀម​នឹង​ខ្ចាត់ខ្ចាយទៅ
«អញនឹងវាយ...ទៅ» សូមមើល សាកា ១៣:៧។
32ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ​ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេមុនអ្នករាល់គ្នា»។ 33លោកពេត្រុសទូល​ទៅ​ព្រះអង្គថា៖ ​«ទោះជា​មនុស្ស​គ្រប់គ្នាជំពប់ដួលក៏ដោយ​ក៏​ខ្ញុំមិនជំពប់ដួលឡើយ» 34ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់ថា៖ ​«ខ្ញុំ​ប្រាប់អ្នក​ជា​ប្រាកដថានៅយប់នេះមុនមាន់រងាវ​អ្នក​នឹង​បដិសេធបីដង​ថា​មិន​ស្គាល់​ខ្ញុំ» 35នោះលោក​ពេត្រុសទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ ​«ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ​ក៏​ខ្ញុំ​មិនបដិសេធលោក​ជា​ដាច់ខាត»។ ​ពួក​សិស្សទាំងអស់គ្នា​ក៏​និយាយដូច្នោះដែរ

ព្រះយេស៊ូអធិស្ឋានក្នុងសួនគែតសេម៉ានី

36ក្រោយមក​ព្រះ​យេស៊ូជាមួយពួកសិស្ស​បាន​មកដល់កន្លែងមួយ​ដែល​មាន​ឈ្មោះ​ថា​សួន​គែតសេម៉ានី
«សួនគែតសេម៉ានី» សួនមួយស្ថិតនៅជំរាលខាងលិចនៃភ្នំដើមអូលីវ។
​ព្រះអង្គ​ក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​អង្គុយនៅទីនេះចុះនៅពេល​ខ្ញុំ​ទៅអធិស្ឋាននៅទីនោះ»។
37ព្រះអង្គយក​លោក​ពេត្រុសនិងកូនប្រុស​ទាំង​ពីរនាក់​របស់​លោក​សេបេដេ​ទៅ​ជាមួយ​ហើយ​ព្រះអង្គ​ចាប់ផ្ដើម​មាន​ទុក្ខព្រួយនិងពិបាកចិត្ដយ៉ាងខ្លាំង 38ព្រះអង្គមានបន្ទូល​ទៅ​អ្នកទាំងបី​នោះ​ថា៖ ​«ខ្ញុំព្រួយចិត្តខ្លាំងណាស់ស្ទើរស្លាប់ទៅហើយ​ចូរ​នៅទីនេះជាមួយខ្ញុំហើយប្រុងស្មារតីឡើង»។ 39កាលយាងទៅមុខ​បាន​បន្ដិច​ព្រះអង្គ​ក៏ក្រាបផ្កាប់មុខចុះហើយអធិស្ឋានថា៖ ​«ឱ​ព្រះ​វរ​បិតា​របស់​ខ្ញុំអើយ! ​ប្រសិនបើអាច​សូម​ឲ្យ​ពែងនេះរំលងផុតពីខ្ញុំទៅប៉ុន្ដែកុំតាមបំណង​របស់​ខ្ញុំឡើយគឺតាម​បំណង​របស់​ព្រះអង្គវិញ» 40រួចព្រះអង្គ​យាងមក​ពួក​សិស្សវិញក៏ឃើញពួកគេដេកលក់​អស់​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ពេត្រុសថា៖ ​«តើ​ពួក​អ្នក​ទ្រាំនៅជាមួយខ្ញុំ​ដោយ​មិនដេក​តែ​មួយម៉ោងមិន​បាន​ទេ? 41ចូរប្រុងស្មារតីឡើងហើយអធិស្ឋានចុះដើម្បីកុំ​ឲ្យ​ធ្លាក់ក្នុងសេចក្ដីល្បួង​ដ្បិត​វិញ្ញាណប្រុងប្រៀបជាស្រេចមែនប៉ុន្ដែរូបកាយខ្សោយ​ទេ»។ 42ព្រះអង្គក៏​យាងទៅម្ដងទៀត​ហើយ​អធិស្ឋានជាលើកទីពីរថា៖ ​«ឱ​ព្រះ​វរ​បិតា​របស់​ខ្ញុំអើយ! ​ប្រសិនបើ​ខ្ញុំ​ត្រូវតែផឹក​ពី​ពែង​នេះ​ដោយ​ចៀស​ពុំ​រួច​មែន​សូម​ឲ្យ​សម្រេចតាមបំណងព្រះអង្គ​ចុះ» 43ពេលព្រះអង្គ​យាងមកវិញក៏ឃើញពួកគេដេកលក់ទៀតព្រោះពួកគេបើកភ្នែកមិនរួច 44ព្រះអង្គក៏យាងចេញ​ពី​ពួកគេម្ដងទៀត​ហើយ​មានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល 45ក្រោយមកព្រះអង្គ​ក៏​យាងមក​ពួក​សិស្ស​វិញ​ហើយមានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​នៅដេកនិងសម្រាក​ដល់​ពេល​ណា​ទៀតមើល៍ជិតដល់ពេលកំណត់
«មនុស្សបាប»​ មិនមែន​ជា​អស់​អ្នក​ដែល​ធ្វើ​បាប​សំខាន់ៗ​ទេ​ ប៉ុន្ដែ​ជា​ពពួក​មនុស្ស​ដូច​ជា​ពួក​ទារពន្ធដារ​ជាដើម​ ដែល​ពួក​មេ​ដឹកនាំ​សាសនា​ស្អប់​ ដោយ​ព្រោះ​ការ​មិន​គោរព​ច្បាប់​សាសនា​របស់​ពួកគេ​ ជា​ពិសេស​វិន័យ​ដែល​ហាម​ឃាត់​មិន​ឲ្យ​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​។​
ហើយកូនមនុស្ស​នឹង​ត្រូវ​គេ​ប្រគល់ទៅក្នុងដៃ​របស់​ពួក​មនុស្សបាប
46ចូរក្រោកឡើង​យើង​នាំគ្នា​ទៅមើល៍​អ្នក​ក្បត់ខ្ញុំមកជិតដល់ហើយ»។

ការចាប់ខ្លួនព្រះយេស៊ូ

47កាលព្រះអង្គ​កំពុង​មានបន្ទូលនៅឡើយនោះយូដាស​ជា​ម្នាក់ក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​ក៏​មកដល់ហើយ​មាន​បណ្ដាជនជាច្រើន​ប្រដាប់​ដោយដាវនិងដំបង​មក​ជាមួយគាត់ដែរ​អ្នក​ទាំង​នោះ​មកពី​ខាង​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំ​របស់​ប្រជាជន 48អ្នកក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យសញ្ញា​ដល់​ពួកគេ​ដោយ​និយាយថា៖ ​«ខ្ញុំ​ថើបអ្នកណាគឺអ្នក​នោះ​ហើយ​ចូរ​ចាប់គាត់ចុះ» 49គាត់ចូលមកជិត​ព្រះ​យេស៊ូភ្លាមហើយទូលថា៖ ​«ជម្រាបសួរ​លោក​គ្រូ» ​រួចក៏ថើប
«ថើប» ការថើបគឺជាទំនៀមទម្លាប់នៃការស្វាគមន៍គ្នារបស់ជនជាតិអ៊ីស្រាអែល ដូចជាការសំពះជំរាបសួរ នៅក្នុងប្រពៃណីខ្មែរដែរ។
ព្រះអង្គ
50ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«សម្លាញ់អើយ! ​អ្នក​មកដើម្បីអ្វី​ចូរធ្វើចុះ» ​បន្ទាប់មក​ពួកគេ​ក៏​ចូលមកជិត​ហើយ​លូកដៃចាប់​ព្រះ​យេស៊ូ 51នោះមាន​ម្នាក់​ក្នុងចំណោម​ពួក​អ្នក​នៅ​ជាមួយ​ព្រះ​យេស៊ូ​បាន​លូកដៃហូតដាវ​របស់​ខ្លួនកាប់ដាច់ត្រចៀកបាវបម្រើម្នាក់​របស់​សម្ដេចសង្ឃ 52ពេលនោះព្រះ​យេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ទុកដាវ​របស់​អ្នកទៅក្នុងកន្លែង​របស់​វា​វិញ​ទៅដ្បិតអស់​អ្នក​ដែល​រើសយកដាវ​នឹង​ស្លាប់ដោយដាវ 53មួយ​អ្នក​គិតថានៅពេលនេះ​ខ្ញុំ​មិនអាចសុំ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ពួក​ទេវតាលើសពីដប់ពីរកង​ដល់​ខ្ញុំ​បាន​ទេ? 54បើធ្វើ​ដូច្នេះ​តើ​បទគម្ពីរ​ដែល​ចែង​ថាត្រូវតែកើតឡើងដូច្នេះ​នឹង​អាច​សម្រេចបានយ៉ាងដូចម្ដេច 55នៅពេលនោះ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​បណ្ដាជនថា៖ ​«តើ​អ្នករាល់គ្នា​មកតទល់​នឹង​ចោរ​ឬ​អី​បានជា​មក​ចាប់ខ្ញុំទាំងមានដាវនិងដំបងដូច្នេះ? ​ខ្ញុំ​អង្គុយបង្រៀននៅក្នុង​ព្រះ​វិហាររាល់ថ្ងៃ​នោះ​អ្នករាល់គ្នា​មិនចាប់ខ្ញុំទេ 56ប៉ុន្ដែការ​ទាំងអស់នេះកើតឡើងដើម្បីសម្រេចតាមបទគម្ពីរ​របស់​អ្នកនាំព្រះបន្ទូល»។ ​ពេលនោះ​ពួក​សិស្ស​ក៏​រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា

ព្រះយេស៊ូនៅចំពោះមុខក្រុមព្រឹក្សាកំពូល

57ពួក​អ្នក​ដែល​ចាប់​ព្រះ​យេស៊ូក៏នាំ​ព្រះអង្គ​ទៅសម្ដេចសង្ឃកៃផា​ជាកន្លែង​ដែល​ពួក​គ្រូវិន័យនិង​ពួក​ចាស់ទុំ​បាន​ជួបជុំគ្នា 58លោកពេត្រុស​បាន​ដើរតាមព្រះអង្គពីចម្ងាយរហូតដល់ក្នុងផ្ទះ​របស់​សម្ដេចសង្ឃហើយ​បាន​ចូលទៅអង្គុយជាមួយ​ពួក​អ្នកបម្រើការនៅ​ខាង​ក្នុង​ដើម្បី​មើលលទ្ធផល 59ពួកសម្ដេចសង្ឃនិងក្រុមប្រឹក្សាកំពូលទាំងមូល​បាន​រកភស្ដុតាងក្លែងក្លាយប្រឆាំង​ព្រះ​យេស៊ូដើម្បី​អាច​សម្លាប់ព្រះអង្គបាន 60ប៉ុន្ដែពួកគេ​រកមិនបានសោះ​ទោះបី​មាន​សាក្សីក្លែងក្លាយ​ជា​ច្រើន​បាន​ចូលមក​ក៏ដោយ។ ​នៅទីបំផុតក៏​មាន​ពីរនាក់​បាន​ចូលមក 61និយាយថា​​៖​«ម្នាក់​នេះ​បាន​និយាយថា​ខ្ញុំ​អាចបំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់បានហើយសង់ឡើងវិញក្នុង​រយៈពេល​បីថ្ងៃ»។ 62សម្ដេចសង្ឃក៏ក្រោកឈរឡើងនិយាយ​ទៅ​ព្រះអង្គថា៖ ​«តើ​អ្នក​គ្មានចម្លើយអ្វី​សម្រាប់​ការ​ដែល​អ្នក​ទាំងនេះ​បាន​ចោទប្រកាន់អ្នកទេ​ឬ?» 63ព្រះយេស៊ូ​នៅ​ស្ងៀមសម្ដេចសង្ឃក៏និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖ ​«ខ្ញុំ​សូម​ឲ្យ​អ្នកស្បថនឹងព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ចូរ​អ្នក​ប្រាប់យើងមកតើអ្នកជា​ព្រះ​គ្រិស្ដ​ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន 64នោះព្រះ​យេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«លោកនិយាយ​ត្រូវ​ហើយ​តែ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាចាប់ពីពេលនេះតទៅ​អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្សអង្គុយនៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាចហើយមក​ជាមួយ​ពពកលើមេឃ»។ 65ពេលនោះសម្ដេចសង្ឃ​ក៏​ហែកអាវ​របស់​ខ្លួន​រួច​និយាយថា៖ ​«វា​ប្រមាថ​ព្រះជាម្ចាស់​ហើយតើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ​ពេលនេះ​អ្នករាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់ហើយ 66តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ​ពួកគេតបវិញថា៖ ​«វាសមតែស្លាប់» 67បន្ទាប់មកពួកគេ​ស្ដោះទឹកមាត់ដាក់​ព្រះ
«ព្រះភក្ត្រ» ជារាជសព្ទប្រើសម្រាប់ហៅ «មុខ»។
ភក្ដ្រព្រះអង្គដាល់ព្រះអង្គហើយទះកំផ្លៀង​ព្រះអង្គ
68ទាំងនិយាយថា៖ ​«ព្រះ​គ្រិស្ដអើយ! ​ទាយ​ប្រាប់​យើងមើល៍តើអ្នកណាវាយឯង

លោកពេត្រុសបដិសេធព្រះយេស៊ូ

69ពេល​លោក​ពេត្រុស​កំពុង​អង្គុយនៅខាងក្រៅផ្ទះមានស្រីបម្រើម្នាក់ចូលមកជិតគាត់និយាយថា​៖​​«អ្នកក៏នៅជាមួយយេស៊ូ​អ្នក​ស្រុក​កាលីឡេដែរ» 70ប៉ុន្ដែលោក​ពេត្រុសបដិសេធនៅចំពោះមុខ​មនុស្ស​គ្រប់គ្នាថា៖ ​«ខ្ញុំ​មិនដឹង​ថា​អ្នក​កំពុង​និយាយ​អំពី​អ្វីទេ»។ 71ពេលចេញទៅក្រៅដល់​មាត់​ទ្វារ​មាន​ស្រី​ម្នាក់​ទៀត​បាន​ឃើញគាត់ក៏ប្រាប់​ពួក​អ្នកនៅទីនោះថា​«ម្នាក់​នេះ​ក៏​នៅជាមួយយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ» 72នោះលោក​ពេត្រុស​បាន​បដិសេធដោយស្បថម្ដងទៀតថា៖ ​«ខ្ញុំ​មិនស្គាល់មនុស្សនោះទេ» 73បន្តិចក្រោយមក​ពួក​អ្នក​កំពុង​ឈរក៏ចូលមកជិត​លោក​ពេត្រុសនិយាយថា៖ ​«ប្រាកដណាស់អ្នកជាម្នាក់នៅក្នុងចំណោមពួកគេដែរព្រោះសូម្បីតែសម្លេង​របស់​អ្នក​ក៏​បញ្ជាក់ច្បាស់ដែរ» 74ពេលនោះលោក​ពេត្រុស​ក៏​ចាប់ផ្ដើមប្រមាថទាំងស្បថថា៖ ​«ខ្ញុំមិនស្គាល់មនុស្សនោះទេ» ​ស្រាប់តែមាន់រងាវឡើង 75លោកពេត្រុសក៏នឹកចាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​មានបន្ទូលថា​«មុនមាន់រងាវ​អ្នក​នឹង​បដិសេធខ្ញុំបីដង»។ ​គាត់​ក៏ចេញទៅក្រៅ​ទាំង​ទ្រហោយំ​យ៉ាង​ក្ដុកក្ដួល
Copyright information for KhmKCB